កោះសាមសិប! ក្លាយជាតំបន់អេកូទេសចរណ៍ថ្មីមួយដ៏ទាក់ទាញ ក្នុងរដូវក្ដៅនេះ 1 ឆ្នាំមុន
(Areng News): ថ្ងៃចង់នាំអារម្មណ៍លោកអ្នកមកស្គាល់កោះសាមសិប ដែលជាតំបន់អេកូទេសចរណ៍ថ្មីមួយ ដែលមាភាពទាក់ខ្លាំង សម្រាប់អ្នកដែលចង់ធ្វើដំណើរកំសាន្តនារដូវប្រាំង និងក្លាយជាជម្រើសដ៏ល្អមួយសម្រាប់លោកអ្នក។ សហគមន៍អេកូទេសចរណ៍កោះសាមសិបមានទីតាំងស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គជាប់ព្រំប្រទល់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលមានចំងាយប្រមាណ ៩៥គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ ដើម្បីធ្វើដំណើរមកដល់កោះសាមសិប ភ្ញៀវទេសចរជាតិ-អន្តរជាតិ ត្រូវជិះទូកសហគមន៍ រយៈពេលជាង១ម៉ោង តាមដងទន្លេមេគង្គ នេះបើយោងតាមក្រសួងទេសចរណ៍។ កោះនេះបង្កើតឡើងនៅឆ្នាំ២០១៨ ដោយមានការគាំទ្រដោយអង្គការ NTFP-EP Cambodia និងអង្គការ WWF «កោះសាមសិប» ជាតំបន់ប្រជុំទៅដោយកោះតូចធំជាច្រើនដែលគ្របដណ្ដប់ដោយព្រៃឈើតូចធំ និងជាបណ្ដុំសរសៃទឹក និងជីវចម្រុះនៃដងទន្លេមេគង្គ។