បុរសម្នាក់បានស្លាប់ខណៈពេលបើកគោយន្តធ្លាក់គ្រឡុករេចង្កូតធ្លាក់ទឹកប្រឡាយ ចំណែកកូនអាយុ០៧ឆ្នាំរងរបួស

ព័ត៌មានសង្គមថ្ងៃពុធ ទី15 ខែកញ្ញា ឆ្នាំ2021 ម៉ោង 9:51 នាទី ព្រឹក

(ARENG News) ៖ ឪពុកបាត់បង់ជីវិត ចំណែកូនរងរបួសចិញ្ចើមដេរ០៥ថ្នេរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ក ដោយខ្លួនឯង បើកគោយន្តក្រឡាប់ធ្លាក់ទឹកប្រឡាយ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៥និង០៥នាទីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅលើផ្លូវលំត្រង់ចំណុចលូត្រពាំងប្រហុងខាងលិចមណ្ឌលសុភាពឃុំស្ពានស្រែង ចម្ងាយប្រហែល៣៥០ម៉ែត្រ ស្ថិតនៅភូមិពង្រ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ៖ ជនរងគ្រោះអ្នកបើកគោយន្ត ឈ្មោះ តោន សឿន ភេទប្រុស  អាយុ៣៦ឆ្នាំ រស់នៅភូមិគោកចារ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្លាប់នៅនឹងកន្លែង ចំណែកកូនរួមដំណើរឈ្មោះ សៀ ប៊ុនលាង ភេទប្រុស អាយុ៧ឆ្នាំ របួសបែកចិញ្ចើមដេរ០៥ថ្នេរ ។

ប្រភពដដែលបានបញ្ជាក់ថា៖ មុនពេលកើតហេតុជនរងគ្រោះ បានបើកគោយន្តកន្ត្រៃនាំកូនប្រុស អាយុ០៧ឆ្នាំម្នាក់ រួមដំណើរទៅច្រូតស្មៅឲ្យគោស៊ី ពេលត្រឡប់មកវិញជិតដល់ផ្ទះឈ្មោះ វី មេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំង ខណៈពេលនោះជនរងគ្រោះបានព្យា​យាមបង្កើនល្បឿនគោយន្តឲ្យលឿនក្នុងទិសដៅពីលិចទៅកើត ដើម្បីឆាប់ដល់ផ្ទះ ពេលមកដល់ចំណុចកើតហេតុ ខាងលិចមណ្ឌលសុភាព ឃុំស្ពានស្រែង ចម្ងាយប្រហែល៣៥០ម៉ែត្រ ស្ថិតនៅភូមិពង្រ ស្រាប់តែគោយន្តធ្លាក់គ្រឡុក បណ្តាលឲ្យដៃគោយន្តបោកបុកចំដើមទ្រូងហើយរេចង្កូតធ្លាក់ចូលទឹកប្រឡាយស្លាប់ ចំណែកកូនរងរបួសបែកចិញ្ចើមដេរចំនួន០៥ថ្នេរ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

IMG_20210914_150737_459

IMG_20210914_150735_612

20210914T152148

20210914T152132

IMG_20210914_150734_381

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម