ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ស្រុក​ស្អាង ខេត្តកណ្តាល

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី14 ខែកញ្ញា ឆ្នាំ2021 ម៉ោង 10:28 នាទី ព្រឹក

(ARENG News) ៖ នៅថ្ងៃចន្ទ័ ០៧កើតខែភទ្របទ ឆ្នាំឆ្លូវត្រីស័កព. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១២និង១០នាទី ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)នៅចំណុចលើផ្លូវបេតុង ភូមិព្រែកថ្មី ឃុំព្រែកអំបិល  ស្រុកស្អាង ខេត្តកណ្តាល 

ជនសង្ស័យ ឃាត់ខ្លួនឈ្មោះ ហួ វិបុល  ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន៖

/. ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកកចំនួន០២កញ្ចប់តូច

ម៉ូតូ ចំនួន ០១គ្រឿងម៉ាក ស្មាក់វីពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1O .0313។ 

នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិលចុះល្បាតក្នុងមូលដ្ឋានដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឃុំព្រែកអំបិល លុះដល់ចំណុចកើតហេតុខាងលើក៏បានប្រទះឃើញជនសង្ស័យខាងលើកំពុងជិះម៉ូតូភ្លាមនោះកម្លាំងយើងបានត្រួតពិនិត្យឆែកឆេរ រកឃើញម្សៅក្រាមពណ៌សរថ្លាសង្ស័យជាសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់តូចនៅនិងខ្លួនរបស់ឈ្មោះ ហួ វិបុល   រួចបាននាំខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិលដើម្បីសាកសួរ។

  នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ ហួ វិ បុលបានឆ្លើយសារភាពថា គ្រឿងញៀនចំនួន០២កញ្ចប់តូចខាងលើគឺជារបស់ខ្លួនពិតប្រាកដមែន ខ្លួនបានទិញក្នុងតម្លៃ៣០,០០០៛(បីម៉ឺនរៀល)ពីឈ្មោះ ឈុតមន្នី ភេទប្រុស អាយុ ២៨ឆ្នាំនៅភូមិកូនជ្រេ  ឃុំព្រែកអំបិល  ស្រុកស្អាង ខេត្តកណ្តាល ដើម្បីយកមកប្រើប្រាស់និងចែកចាយបន្ត ដោយលក់ក្នុងមួយកញ្ចប់តម្លៃ២០០០០៛(ពីម៉ឺនរៀល)។ 

   បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

A3560A61-BE21-4122-B0A3-6EE566FBC23E

2737CB25-8360-45F5-B2BE-6B231AE0DA0E

3C45D5D1-E60E-476C-A6EE-0BC0D25DC1AE

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម