អាងខ្នងធំ នៅសាលាខ័ណ្ឌ មិនព្រមវៃបើកផ្លូវ តាមគោលការណ៌ក្រុង ប្រហែលមន្រ្តីនៅមូលដ្ឋានត្រូវថ្នាំសណ្ដំទើបមិនហ៊ានសោះ

ព័ត៌មានសង្គមថ្ងៃពុធ ទី08 ខែកញ្ញា ឆ្នាំ2021 ម៉ោង 8:18 នាទី ល្ងាច

(ARENG News) ៖ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សាលាក្រុងភ្នំពេញបានដាក់គោលការណ៍ឱ្យកណ្ដាលផ្លូវមួយចំនួនត្រូវវ៉ៃពង្រីកដើម្បីជាប្រយោជន៍សាធារណៈនិងងាយស្រួលក្នុងការឲ្យក្រុមហ៊ុនប្រមូលសំរាមទៅយកសំរាមដល់ផ្ទះប្រជាពលរដ្ឋ។ កន្លងមកនៅក្នុងមូលដ្ឋានខ្លះផ្លូវក្នុងមានផ្លូវសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិទស្សនាទៀតផង ។

photo_2021-09-08_19-42-05

ជាក់ស្ដែងការ៉ាស់ឡានម្ខាងទៀត បានអនុវត្តតាមគោលការណ៍របស់សាលាក្រុងដោយត្រូវវ៉ៃជញ្ជាំងបង្រួមចូលក្នុងចំនួន 3ម៉ែត្រ ដោយម្ខាង 1ម៉ែត្រកន្លះម្នាក់ តែភាគីការ៉ាសឡានមួយទៀតមិនគោរពតាមគោលការណ៍ដោយអាងខ្លួនមានខ្សែធំនៅសាលាខណ្ឌ....និងមានខ្នងធំអាងមានលុយច្រើនធ្វើអ្វីតាមអំពើចិត្ត ដោយវ៉ៃខាងមុខតែ 7ទឹក និងខាងក្រោយត្រឹម 3 ទឹក ជាហេតុធ្វើឲ្យអ្នកនៅខាងក្រោយមិនធ្វើតាមដែលពិបាកក្នុងការឲ្យរថយន្តសំរាមចូលទៅយកសំរាមដល់ផ្ទះប្រជាពលរដ្ឋ ដែលស្ថិតនៅភូមិត្រពាំងល្វាសង្កាត់កាកាប 1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាពិសេសទៅទៀតនោះ ការ៉ាស់ឡានមួយនេះ មានឈ្មោះស្រីហេង 124 លក់រថយន្តកូរ៉េគ្រប់ប្រភេទគឺនៅមុខហាងកាហ្វេរបស់លោកអភិបាលខណ្ឌ តែគេសង្កេតឃើញថាលោកអភិបាលខណ្ឌហាក់ដូចជាស្រវាំងភ្នែកមើលមិនឃើញទាល់តែសោះ ។

ាឋសដថ

ប្រជាពលរដ្ឋដែលរស់នៅម្ដុំនោះបាននិយាយថាគេឃើញអាជ្ញាធរមូលដ្ឋានចុះទៅសួរនាំដែរ តែបានត្រឹមសួរនាំដោយមិនហ៊ានចាត់ការឡើយព្រោះគេអាងខ្សែធំពួកគេតូចតាចមិនហ៊ានទេ បានត្រឹមថតរូបហើយដើរចេញ ឬមួយមន្ត្រីមូលដ្ឋានទាំងនោះទទួលបានលាភសក្ការៈអ្វីហើយទើបមិនហ៊ានបែបនេះ។

រហូតមកដល់ពេលនេះយើងមិនទាន់មានការបកស្រាយណាមួយពីអាជ្ញាធរមូលដ្ឋានឡើយ

photo_2021-09-08_19-42-19

photo_2021-09-08_19-42-16

 

 

photo_2021-09-08_19-41-50

photo_2021-09-08_19-41-43

photo_2021-09-08_19-41-58

photo_2021-09-08_19-41-31

photo_2021-09-08_19-41-40

photo_2021-09-08_19-42-12


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម