បុរសពីរនាក់បើកម៉ូតូលឿនជ្រុល ទៅបុកពីក្រោយម៉ូតូសណ្ដោងរឺម៉កអេតចាយ បណ្ដាលឲ្យស្លាប់ ០១នាក់ និងរងរបួសធ្ងន់ ០១នាក់ នៅស្រុកវាលវែង

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី06 ខែកញ្ញា ឆ្នាំ2021 ម៉ោង 10:02 នាទី ព្រឹក

(ARENG News) ៖ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១១ និង៤៩នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនឹងម៉ូតូសណ្ដោងរឺម៉កអេតចាយ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ៨៣-៨៤ បណ្ដាលឲ្យមនុស្សស្លាប់០១នាក់ និងរងរបួសធ្ងន់០១នាក់ ។ ហេតុការណ៍នេះកើតឡើងនៅចំណុចស្រែតាំងយ៉ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកវាលវែង បានឲ្យដឹងថា ៖ មុនពេលកើតហេតុមានម៉ូតូ​ ០១គ្រឿង ម៉ាក HONDA BEAT ពណ៌ស​ ពាក់ស្លាកលេខ​ កំពង់​ឆ្នាំ​ង​1K-6247 បេីកបរដោយឈ្មោះ​ លន់​ សុខឡេង​ ភេទប្រុស​ អាយុ១៩​ឆ្នាំ​ រស់នៅ​ភូមិ​គក​ ឃុំខុនរ៉ង​ ស្រុកបរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​ (ស្លាប់​នឹងកន្លែង)​ និងអ្នករួមដំណេីរម្នាក់​ឈ្មោះ​ ស​ សុភាព​ ភេទប្រុស​ អាយុ​២១​ឆ្នាំ​ រស់នៅ​ភូមិកន្សែង​ ឃុំខុនរ៉ង​ ស្រុកបរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​ (របួសធ្ងន់​បាក់ភ្លៅខាងស្តាំ)​ បើកបរក្នុងទិសដៅពីលិចទៅកេីត​ លុះដល់កន្លែងកេីតហេតុ​ ខាងលើបានជ្រុលទៅបុកយ៉ាងពេញទំហឹង​ចំពីក្រោយម៉ូតូ​សណ្តោង​រឺម៉កអេតចាយ​​ម៉ាក​ WAVE អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរក្នុងទិសស្របគ្នា ចំពោះអ្នកបេីកបរម៉ូតូសណ្តោងរឺម៉កបានរត់គេចខ្លួនបាត់​ ។ រីឯអ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត​ពោធិ៍សាត់​ ។

របាយការណ៍បានបន្តឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាល្បឿន និងខ្វះការប្រុងប្រយ័ត្ន ។ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯម៉ូតូទាំង០២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែង រង់ចាំការដោះស្រាយតាមនីតិវិធី ៕

1-36

2-26

3-18

4-17

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម