អាសូរណាស់! យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូសុខៗត្រូវបានរថយន្តមិនចាំម៉ាកបើកឆ្លងផ្លូវទៅបុកទាំងកំរោលប៉ើងជាច្រើនម៉ែត្

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី06 ខែកញ្ញា ឆ្នាំ2021 ម៉ោង 8:39 នាទី ព្រឹក

(ARENG News) ៖ កាលវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូសុខៗត្រូវបានរថយន្តមិនចាំម៉ាកបើកឆ្លងផ្លូវទៅបុកទាំងកំរោលប៉ើងជាច្រើនម៉ែត្រ ឯរថយន្តបង្កបើករត់គេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងស្ថិតតាមបណ្ដោយផ្លូវជាតិ លេខ៣ ចំណុចមុខបុរីពិភពថ្មី៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

photo_2021-09-06_08-15-56-1024x576

សពជនរងគ្រោះមានឈ្មោះ ហម សំណាងភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅជិតកន្លែងកើតហេតុមានស្រុកកំណើតភូមិថ្មី ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ។ ដោយជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរី២០២១ ពាក់ស្លាក លេខកំពង់ឆ្នាំង1L.3431ជិះតែម្នាក់ឯង។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីមតែម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តមិនចាំម៉ាកបើកឆ្លងផ្លូវពីកើតទៅលិចក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូចំពាក់កណ្ដាលម៉ូតូផ្នែកខាងឆ្វេងប៉ើងជាច្រើនម៉ែត្របណ្ដាលឲ្យជនរងគ្រោះស្លាប់នៅនិងកន្លែងតែម្តង។ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានបើក បន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល។

photo_2021-09-06_08-15-58

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោបណ្ដោះអាសន្នរងចាំប្រគល់ជូនសាច់វិញ។ដោយឡែកសពជនរងគ្រោះខាងលើសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់សពឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

photo_2021-09-06_08-16-00-696x392


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម