នគរបាល​ស្រុក​ថ្មគោល​ ឃាត់ខ្លួន​យុវជន​២​នាក់​ បាន​រួម​ភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី05 ខែកញ្ញា ឆ្នាំ2021 ម៉ោង 10:01 នាទី ព្រឹក

(ARENG News) ៖ នគរបាល​ស្រុក​ថ្មគោល​បាន​ឃាត់ខ្លួន​យុវជន​ ចំនួន​០២​នាក់​ ករណី​បទ​រួម​ភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​ នៅ​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២១​ វេលា​ ម៉ោង​១០​និង​៣០​នាទី​ព្រឹក​នេះ​ មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ធ្វើការ​សាកសួរ​បន្ត​។​
​លោក​វរសេនីយ៍ទោ​ សេង​ លុ​ច​ អធិការ​នគរបាល​ស្រុក​ថ្មគោល​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​ពីរ​នាក់​រួម​មាន​ ៖​ ១-​ឈ្មោះ​ ឡុ​ង​ ថាវ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​សំរោង​ ឃុំ​តា​ម៉ឺន​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ និង​២-​ឈ្មោះ​ រ៉េ​ន​ ច​ន្ទ្រា​ ហៅ​ បារាំង​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​សំរោង​ ឃុំ​តា​ម៉ឺន​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ ។​

​លោក​អធិការ​នគរបាល​ស្រុក​ថ្មគោល​បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​នាំ​ឈាន​ដល់​ការ​ឃាត់ខ្លួន​យុវជន​ទាំង​ពីរ​នាក់​ គឺ​កាលពី​ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០២១​ សមត្ថកិច្ច​នគរបាល​ស្រុក​ថ្មគោល​ បាន​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ​ ច​-​ល​ ភេទ​ស្រី​ អាយុ​៥២​ឆ្នាំ​ រស់នៅ​ឃុំ​មោង​ ស្រុក​មោង​ប្ញ​ស្សី​ ដែល​អះអាង​ថា​ កូនស្រី​របស់​គាត់​ឈ្មោះ​ ព​.​ ម​.​ស​ អាយុ​ទើបតែ​ ១៣​ឆ្នាំ​ ត្រូវ​បាន​យុវជន​ឈ្មោះ​ ឡុ​ង​ ថាវ​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ ប្រើ​ល្បិច​កល​ល្បួង​នាំ​យក​ទៅ​រួម​ភេទ​ ហើយ​នាំ​យក​ចេញពី​មូលដ្ឋាន​បាត់​តែ​ម្តង​ ។​ ជាមួយ​គ្នា​នោះ​ឈ្មោះ​ ដ​.​គ​.​ណ​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ រស់នៅ​ឃុំ​មោង​ ស្រុក​មោង​ប្ញ​ស្សី​ដែល​គាត់​អះអាង​ថា​ ត្រូវជា​ឪពុក​របស់​កុមារី​រង​គ្រោះ​ឈ្មោះ​ ណ​.​រ​.​ស​ អាយុ​១១​ឆ្នាំ​ ត្រូវ​បាន​យុវជន​ឈ្មោះ​ រ៉េ​ន​ ច​ន្ទ្រា​ ហៅ​ បារាំង​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ប្រើ​ល្បិច​កល​ល្បួង​នាំ​យក​ទៅ​រួម​ភេទ​ហើ​នាំ​ចេញ​បាត់​ពី​មូលដ្ឋាន​ដែរ​។​

​ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ទាំង​ពីរ​នេះ​រួច​មក​ សមត្ថកិច្ច​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​ រហូត​រក​ឃើញ​យុវជន​ទាំង​ពីរ​នាក់​នេះ​និង​កុមារី​ជា​ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នោះ​ផង​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​យុវជន​ទាំង​ពីរ​នាក់​មក​កាន់​ការិយាល័យ​ជំនាញ​ ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់​។​ រីឯ​កុមារី​ទាំង​២​នាក់​ បាន​ប្រគល់​ជូន​ឪពុក​ ម្តាយ​នាំ​ ទៅ​មូលដ្ឋាន​វិញ​ ៕​

Untitled-10


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម