(ARENG News) ៖ នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៧:០៥ នាទី នៅចន្លោះគីឡូម៉ែត្រលេខ ៤៤-៤៥ កំណាត់ផ្លូវជាតិលេខ ៤ ស្ថិតនៅភូមិមុខខេត្ដ សង្កាត់រការធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ មានរថយន្ដសណ្ដោងរឺម៉ក ប្រភេទ V1 បានបុកម៉ូតូ អ្នកដំណេីរជិះតាមផ្លូវ រួចបុកចូលទៅក្នុងផ្ទះពលរដ្ឋ បាក់របងថ្ម ។
ក្នុងហេតុការណ៍គ្រោះថ្នាក់បណ្ដាលឱ្យរងរបួសអ្នកជិះម៉ូតូ របួសធ្ងន់ និងបាក់របងថ្ម ជាច្រើនម៉ែត្រ រថយន្តបង្កគ្រោះថ្នាក់ជាប្រភេទ V1 សណ្ដោងរឺម៉ក មានស្លាកលេខ កំពង់ស្ពឺ3A-2041 និងស្លាកលេខ រឺម៉ក កណ្តាល 4A-0038 ។
តាមការបញ្ជាក់ពី សមត្ថកិច្ចនគរបាលចរាចរណ៍ដែលបានចុះទៅកាន់ទីតាំងបង្កហេតុខាងលេីថា រថយន្ត គេចពីរថយន្ដមួយទៀតរួចរេចង្កូត គេចមកខាងស្ដាំដៃ បុកម៉ូតូតែម្ដង រួចហួសទៅបុករបងថ្ម ចំណែកអ្នកបើកបរ ត្រូវបានគេដឹងថា មានជាតិអាកុល(ធំក្លិនស្រា) សមត្ថកិច្ចកំពុងតែអន្ដរាគមន៍ករណីខាងលើ
បច្ចុប្បន្នកំលាំងនគរបាលចរាចរណ៍ក្រុងច្បារមននិងជំនាញខេត្ដ កំពុងចំណាត់ការតាមនីតិវិធី៕