(ARENG News) ៖ កាលពីវេលាម៉ោងប្រមាណ១១និង៥០នាទីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១បុរសម្នាក់សង្ស័យថ្នាំញៀនរើឡើង ក៍បានដាក់គន្លឹះទ្វារផ្ទះ អារកខ្លួនឯង រួចរត់ទៅដួលស្លា.ប់នៅក្នុងបន្ទប់ទឹកបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងនៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ជនរងគ្រោះឈ្មោះពុធ ហេង ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលកន្លែង ក្នុងភូមិឃុំកើតហេតុខាងលើ ។
យោងទៅតាមប្រភពពត៍មានពីបុរសឈ្មោះពុធ រ៉ា អាយុ៦១ឆ្នាំ ជាអាជីវករលក់មាន់ ត្រូវជាឪពុករបស់ជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ គាត់បានធ្វើដំណើរទៅលក់មាន់នៅផ្សារដីហុយ ដោយកូនប្រុសនៅផ្ទះតែម្នាក់ឯង ។
គួរបញ្ជាក់ផងដែរថា កូនប្រុសរបស់គាត់ញៀ.នថ្នាំអស់រយៈពេលប្រមាណ៨ឆ្នាំកន្លងមកហើយ ដោយគាត់ធ្លាប់បញ្ជូនទៅមណ្ឌលកែប្រែប្រមាណ៤ទៅ៥ដងមកហើយ នៅតែមិនអាចកែប្រែបាន ។
ជុំវិញករណីខាងលើនេះ បុរសជាឪពុករបស់ជនរងគ្រោះបានដាក់ការសង្ស័យថា ថ្នាំញៀ.នរើឡើង ទើបកូនប្រុសបញ្ចប់ជីវិតខ្លួនឯង បែបនេះ ។
ក្រោយពេលកើតហេតុ ស.ពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងក្រុមគ្រូពេទ្យឱ្យចុះមកយកសំណាករកមេរោគកូវីដជាមុនសិន រួចទើបធ្វើការត្រួតពិនិត្យ និងប្រគល់ស.ពទៅអោយក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕